top of page
Writer's pictureChin Dalin

យុវជនសកម្មត្រូវចូលរួមលុបបំបាត់ រាល់អំពើររើសអើងយេនឌ័រក្នុងសង្គម!

ការជួបជុំយុវជននៅខេត្តបាត់ដំបង ដើម្បីផ្លាស់ប្តូរចំណេះដឹងអំពីអំពើហិង្សាផ្អែកលើយេនឌ័រ និងអំពើបៀតបៀនផ្លូវភេទ ឆ្នាំ២០១៩


ទោះបីជារាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ព្រមទាំងដៃគូអភិវឌ្ឍន៍ ប្រឹងប្រែងបំពេញបេសកកម្ម លុបបំបាត់អំពើហិង្សាផ្អែកលើយេនឌ័រនិងផ្សព្វផ្សាយវប្បធម៌សមភាព និងសមធម៌ក្នុងសង្គមជាតិ អស់រយៈពេលជាច្រើនទស្សវត្សមកហើយ អំពើរហិង្សានិងការរើសអើងយេនឌ័រគ្រប់រូបភាពនៅតែ បន្តកើតឡើងលើស្រ្តី    ស្រ្តីស្រលាញ់ភេទដូចគ្នា និង    ស្រ្តីផ្លាស់ប្តូរយេនឌ័។  អំពើរហិង្សាផ្អែកលើ    យេនឌ័រ និងការរើងអើសយេនឌ័រអាចកើតឡើងនៅក្នុងលំនៅដ្ឋាន សាលារៀន មន្ទីពេទ្យ វត្តអារាម សហគមន៍ កន្លែងការងារ និងទីកន្លែងឯកជន និងទីសាធារណៈផ្សេងៗទៀត ហើយបានក្លាយជា ឧបសគ្គរារាំងការអភិវឌ្ឃ លទ្ធភាពទទួលបានឱកាស ការចូលរួមធ្វើសេចក្តីសម្រេចចិត្ត ការប្រើប្រាស់សក្តានុពលនិងសិទ្ធិសេរីភាពពេញបរិបូរណ៍របស់ស្រ្តី និងក្មេងស្រី។​


យុវជនគឺជាអ្នកស្នងមរតកជាតិ! ការចូលរួមរបស់យុវជនជាកត្តាចាំបាច់ដែលមិនអាចខ្វះ​បាននៅ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់អំពើរហិង្សានិងការរើសអើងយេនឌ័រនៅក្នុងសង្គម និង បង្កើតរបទនិងវប្បធម៌សង្គមថ្មីមួយដែលលើកកំពស់សមភាពយេនឌ័រនិងការអភិវឌ្ឍន៍ដែលមាន​ ចរីភាព។ យុវជនអ្នកអាចចូលរួមដោយផ្ទាល់និងដោយប្រយោលដូចខាងក្រោមនេះ៖


ទី១៖ ស្វែងយល់ពីឬសគល់និងផលប៉ះពាល់ដែលបង្កឡើងដោយអំពើហិង្សាផ្អែកលើយេនឌ័រ

យល់បន្ថែម

តើអ្នកបានដឹងអ្វីខ្លះអំពីអំពើហិង្សាផ្អែកលើយេនឌ័រ? យោងតាមទីភ្នាក់ងារអង្គការសិទ្ធិមនុស្ស

ទទួលបន្ទុកជនភាសខ្លួន ជាអំពើហិង្សាដែលប្រពឹត្តទៅលើអ្នកណាម្នាក់ដោយហេតុផលនៃ អត្ត សញ្ញាញភេទ និងនិន្នាការភេទរបស់បុគ្គលនោះ។ អំពើនេះរួមបញ្ចូលទាំងសកម្មភាព ដែលធ្វើឲ្យ ប៉ះពាល់ដល់ផ្លូវកាយ ផ្លូវចិត្ត ឬការធ្វើទុក្ខបុកម្នេញនិងប៉ះពាល់ផ្លូវភេទ ការគម្រាមកំហែង ប្រព្រឹត្ត អំពើទាំងនេះទាំងការបង្ខិតបង្ខំនិងធ្វើឲ្យបាត់បង់សិទ្ធិសេរីភាពផ្សេងៗទៀត។ អំពើហិង្សាទាក់ទង និង យេនឌ័រគឺជាទម្រង់មួយនៃការរើសអើងនិងរំលោភសិទ្ធិមនុស្ស។


អង្គការសុខភាពពិភពលោកបានលើកឡើងថា អំពើហិង្សាលើស្រ្តី​គឺជា អំពើហិង្សាដែល ប្រព្រឹត្ត

ដោយផ្ទាល់លើស្ត្រី/ក្មេងស្រីដោយសារតែពួកគាត់ជាស្រ្តី/ក្មេងស្រីឬក៏ជាការធ្វើ អោយប៉ះពាល់លើ ស្រ្តី/ក្មេងស្រីដោយមិនស្មើភាពគ្នា។ ដែលទង្វើទាំងនេះធ្វើអោយប៉ះពាល់ដល់ផ្លូវកាយ ផ្លូវចិត្ត ឬ ការធ្វើទុក្ខបុកម្នេញនិងប៉ះពាល់ដល់ផ្លូវភេទ ការគំរាមកំហែងប្រព្រឹត្តអំពើទាំងនេះ​ ការបង្ខិតបង្ខំនិង ធ្វើឲ្យបាត់បង់សិទ្ធិសេរីភាពផ្សេងៗទៀត។ អំពើហិង្សាលើស្រ្តីគឺជាទម្រង់មួយនៃការរើសអើង និង រំលោភសិទិ្ធមនុស្ស។​​​


យុវជនសកម្មត្រូវស្វែងយល់បន្ថែមអំពីឬសគល់និងផលប៉ះពាល់ដែលអំពើរហិង្សានិងការរើងអើស រាល់ទម្រង់បង្កឡើងលើស្រ្តី ក្មេងស្រី សហគមន៍ និងសង្គម។


ទី២៖ ការតាមដានគោលនយោបាយជាតិ និងការអនុវត្តរបស់រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវច្បាប់ បទបញ្ញត្តិ និងគោលនយោបាយជាច្រើនដើម្បីទប់ ស្កាត់ និងឆ្លើយតប ចំពោះអំពើហិង្សាលើស្ត្រី ដែលឯកសារគតិយុត្តទាំងនោះរួមមាន៖ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ច្បាប់ស្តីពីការងារ(ឆ្នាំ១៩៩៧) ក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីការ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ(២០០៥) និងច្បាប់ស្តីពីការបង្ក្រាប ការជួញដូរមនុស្សនិងការកេងប្រវ័ញ្ចផ្លូវភេទ(ឆ្នាំ២០០៨)​ គោលនយោបាយភូមិឃុំ មានសុវត្ថិភាព ឆ្នាំ ២០១០ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ(NSDP) ២០១៩-២០២៣ កម្មវិធីនយោបាយរបស់រាជ រដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភាជាតិ យុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិ បាលកម្ពុជាក្នុងមុំទី៤នៃចតុកោណទី១ស្តីពីការពង្រឹងសមភាពយេនឌ័រនិងការគាំពារសង្គម ផែន ការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ផែនការយុទ្ធសាស្រ្តនារីរតនៈរបស់ក្រសួង កិច្ចការនារីព្រមទាំងច្បាប់ពាក់ព័ន្ធដទៃទៀត។


តើអ្នកបានសិក្សាស្វែងយល់ពីខ្លឹមសារលំអិតនៃច្បាប់ បទបញ្ញត្តិ និងគោលនយោបាយទាំងអស់ នោះហើយឬនៅ? ប្រសិនបើអ្នកមិនទាន់បានអានទេ អ្នកគួរតែស្វែងយល់ដោយកចិត្តទុកដាក់ ដើម្បីងាយស្រួលក្នុងការចូលរួមតាមដានការអនុវត្តន៍គោលនយោបាយទាំងអស់នោះ ព្រមទាំង ដើម្បីអាចចង្អុលបង្ហាញនូវចន្លោះខ្វះខាតក្នុងផ្អែកគោលនយោបាន និង ការអនុវត្តន៍ផ្ទាល់ទៅកាន់

ភ្នាក់ងាររដ្ឋាភិបាល។ ឯកសារទាំងអស់នោះអាចរកបានយ៉ាងងាយស្រួល នៅលើបណ្តាញ អ៊ីនធើណែត!


ទី៣៖ ផ្លាស់ប្តូរអាកប្បកិរិយានិងឥរិយាបថដែលរើសអើងយេនឌ័រនៅក្នុងជីវភាពប្រចាំថ្ងៃ

យុវជនត្រូវធ្វើការត្រួតពិនិត្យនិងឆ្លុះបញ្ចាំងពីអាកប្បកិរិយា និងឥរិយាបថ នៅក្នុងសកម្មភាពនៃ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនមិនថាសកម្មភាពដោយផ្ទាល់ ឬនៅលើតាមបណ្តាញសង្គម។ បើ ពិនិត្យឃើញថាខ្លួនបានរួមចំណែកបង្កើតវប្បធម៌រើសអើងយេនឌ័រដោយផ្ទាល់ក្តី ដោយប្រយោលក្តី ត្រូវប្រញាប់ផ្លាស់ប្តូរជាបន្ទាន់ ហើយត្រូវប្រកាន់ភ្ជាប់នូវភាពឈឺឆ្អាលលើបញ្ហានេះនិងជៀសវាង អាកប្បកិរិយានិងឥរិយាបថដែលបង្កអោយមានអំពើរហិង្សា និងការរើសអើងលើស្រ្តី និងក្មេងស្រី។ រាល់អំពើរហិង្សាលើស្រ្តី ក្មេងស្រី និងវិសមភាពយេនឌ័រជាបញ្ហាសង្គមដែលទាមទារការយកចិត្ត ទុកដាក់ដោះស្រាយពី​យើងទាំងអស់គ្នា។ ​​


ទី៤៖ ការចូលរួមសកម្មក្នុងយុទ្ធនាការលុបបំបាត់ការរើសអើងយេនឌ័រជាមួយក្រុមសង្គមស៊ីវិល

សូមចូលរួមសកម្មភាពយុទ្ធនាការលុបបំបាត់ការរើសអើងយេនឌ័រជាមួយក្រុមអង្គការសង្គមស៊ីវិល ដោយការគៀងគរមិត្តភក្តិបង្កើតជាក្លឹមយុវជនដើម្បីចែករំលែកចំណេះដឹង ចូលរួមសកម្មភាព

យុទ្ធនាការដោយផ្ទាល់ឬតាមរយៈបណ្តាញសង្គមក បន្តផ្សព្វផ្សាយនូវសារជារូបភាព និងឬសារ ជាអក្សរ និងឬ សារជាវីដេអូជាដើម លើបណ្តាញសង្គម និងចូលរួមពិភាក្សា លើបញ្ហាទាំងនេះ ក្នុងកម្មវិធីវិទ្យុ ឬទូរទស្សន៍ជាដើម។


ទី៥៖ ការចូលរួមរាយការណ៍អំពីហិង្សាផ្អែកលើយេនឌ័រទៅកាន់ភ្នាក់ងារមានសមត្ថកិច្ច

អំពើរហិង្សានិងការរើសអើងយេនឌ័រអាចបន្តកើតឡើងនៅក្នុងសង្គមព្រោះតែយើងទាំងអស់គ្នាមិនបានចាត់ទុកបញ្ហានេះជាបញ្ហាបន្ទាន់បង្ខំនិងមិនបានចូលរួមសកម្មក្នុងការរាយការណ៍និងទាមទារឲ្យមានអន្តរាគមន៍ពីសំណាក់ភ្នាក់ងារដ្ឋជាករណីអាទិភាព។យុវជនសកម្មត្រូវចូលរួមរាយការណ៍ រាល់សកម្មភាពនៃអំពើរហិង្សាលើស្ត្រី កុមារី ស្រ្តីស្រលាញ់ភេទដូចគ្នា និង    ស្រ្តីផ្លាស់ប្តូរយេនឌ័ ដែលអ្នកបានជួបប្រទះ ទៅកាន់ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាទាំងនេះបាន។


552 views0 comments

Kommentare


bottom of page